ទុតិយពាហិរផស្សនានត្តសូត្រទី ១០
ក្បាលទី 21 · ទំព័រ 26
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ … វេទនា … ឆន្ទៈ … បរិឡាហៈ … បរិយេសនាមានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យលាភមានសភាពផ្សេងគ្នា មិន មែនបរិឡាហៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យបរិយេសនាមាន សភាពផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យ បរិឡាហៈមានសភាពផ្សេងគ្នា វេទនា … ផស្សៈ … សង្កប្បៈ … សញ្ញា មានសភាពផ្សេងគ្នា … មិនមែនធាតុមានសភាពផ្សេងគ្នាកើតឡើង ព្រោះ អាស្រ័យសញ្ញាមានសភាពផ្សេងគ្នាទេ ។