អដ្ឋកថា ទុតិយពាហិរផស្សនានត្តសូត្រទី ១០

ក្បាលទី 21 · ទំព័រ 26

ម្នាលភិក្ខុទាំងឡាយ ចុះធាតុមាន សភាពផ្សេងគ្នា តើដូចម្តេច ។ រូបធាតុ ។ បេ ។ ធម្មធាតុ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។ ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្ស … វេទនា … ឆន្ទៈ … បរិឡាហៈ … បរិយេសនា … លាភមានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភ មានសភាពផ្សេងគ្នា បរិឡាហៈ … ឆន្ទៈ … វេទនា … ផស្សៈមានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសង្កប្បៈ មានសភាពផ្សេងគ្នាមិ នមែនធាតុមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាព ផ្សេងគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះ អាស្រ័យរូបធាតុ ។ បេ ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ … កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា ។ បេ ។ ធម្មបរិយេសនា … ធម្មលាភ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មបរិយេសនាកើតឡើង ព្រោះអាស្រ័យធម្មលាភ មិនមែនធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យ ធម្មបរិយេសនា មិនមែនធម្មច្ឆន្ទៈកើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិន មែនវេទនាដែលកើតអំពីធម្មសម្ផស្សកើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិន មែនធម្មសម្ផស្សកើតឡើង ព្រោះអាស្រ័យវេទនាកើតអំពីធម្មសម្ផស្ស មិន មែនធម្មសង្កប្បកើតឡើង ព្រោះអាស្រ័យធម្មសម្ផស្ស មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្ប មិនមែនធម្មធាតុកើតឡើង ព្រោះ អាស្រ័យធម្មសញ្ញាទេ ។