សនិទានសូត្រទី ២

ក្បាលទី 21 · ទំព័រ 34

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ ( សេចក្តីត្រិះរិះក្នុងកាម ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន ជាមិនមានហេតុទេ ព្យាបាទវិតក្ក ( សេចក្តីត្រិះរិះក្នុងការព្យាបាទ ) ប្រកបដោយ ហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ វិហឹសាវិតក្កៈ ( សេចក្តីត្រិះរិះក្នុងការបៀតបៀន ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះកាមវិតក្ក ប្រកបដោយហេតុ ទើប កើតឡើង មិនមែនជាមិនមានហេតុ ព្យាបាទវិតក្កប្រកបដោយហេតុ ទើប កើតឡើង មិនមែនជាមិនមានហេតុ វិហឹសាវិតក្កប្រកបដោយហេតុ ទើប កើតឡើង មិនមែនជាមិនមានហេតុទេ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាមសញ្ញា ( សេចក្តីសម្គាល់ក្នុងកាម ) កើតឡើង ព្រោះអាស្រ័យកាមធាតុ កាមសង្កប្ប ( សេចក្តីត្រិះរិះក្នុងកាម ) កើតឡើង ព្រោះអាស្រ័យកាមសញ្ញា កាមច្ឆន្ទៈ ( សេចក្តីប្រាថ្នាក្នុងកាម ) កើតឡើង ព្រោះអាស្រ័យ កាមសង្កប្បៈ កាមបរិឡាហៈ ( សេចក្តីក្រហល់ក្រហាយក្នុងកាម ) កើតឡើង ព្រោះអាស្រ័យកាមច្ឆន្ទៈ កាមបរិយេសនា ( ការស្វែងរកកាម ) កើតឡើង ព្រោះអាស្រ័យកាមបរិឡាហៈ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិន ចេះដឹង កាលស្វែងរកនូវកាមបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទសញ្ញា ( សេចក្តី