អដ្ឋកថា សនិទានសូត្រទី ២

ក្បាលទី 21 · ទំព័រ 39

គប្បីជ្រាបវិនិច្ឆ័យក្នុងសនិទានសូត្រទី ២ ដូច្នេះ បទថា សនិទានំ នោះ ជាភាវនបុំសកលិង្គ អធិប្បាយថា មានហេតុ មានបច្ច័យ កើតឡើង ។ ក្នុងបទថា កាមធាតុំ ភិក្ខវេ បដិច្ច នេះ កាមវិតក្កក្តី កាមាវចរធម៌ក្តី ឈ្មោះថា កាមធាតុ ដោយប្លែកគ្នាក៏ជាអកុសលទាំងអស់ ដូចព្រះមានព្រះភាគត្រាស់ថា ក្នុងធម៌ទាំងនោះ កាមធាតុដូចម្តេច ។ តក្កៈ វិតក្កៈ សង្កប្បៈ អប្បនា ព្យប្បនា ការលើកឡើងនៃចិត្ត មិច្ឆាសង្កប្បៈដែល ប្រកបដោយកាម នេះហៅថា កាមធាតុ ។ ខាងក្រោម ធ្វើអវីចីនរកជាទីបំផុត ខាងលើ ធ្វើបរនិម្មិតវសវត្តីជាទីបំផុត ការអន្ទោលទៅក្នុងទីស្ថានទាំងនេះ ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល ទាក់ទងក្នុងទីកន្លែងនេះ លោកហៅថា កាមធាតុ ។ អកុសលធម៌ទាំងពួង ឈ្មោះថា កាមធាតុ ដូច្នេះ ។ ក្នុងសេចក្តីនេះ មានពាក្យ ២ គឺរួមគ្នាទាំងអស់ និងបែកគ្នា ។ សួរថា សេចក្តីនេះដូចម្តេច ឆ្លើយថា ពាក្យនេះ គឺ អព្យាបាទធាតុ និងអវិហិង្សាធាតុ ជាធម៌ដែលលោកកាន់យកហើយ ដោយ កាមធាតុ សព្ទតែម្យ៉ាង ឈ្មោះថា រួមគ្នាទាំងអស់ ។ ឯពាក្យនេះថា ធម៌ ដ៏សេស ជាកាមធាតុ ឈ្មោះថា បែកគ្នា ព្រោះធាតុទាំង ២ នោះ មកហើយ មួយផ្នែក ។ ក្នុងសេចក្តីនេះ គួរកាន់យកពាក្យនេះ ។ ឈ្មោះថា កាមសញ្ញា រមែងកើតឡើងព្រោះអាស្រ័យកាមធាតុនេះ ដោយអំណាចនៃអារម្មណ៍ ឬដោយអំណាចការប្រកបព្រម ។ បទថា កាមសញ្ញំ បដិច្ច សេចក្តី ថា ឈ្មោះថា ការត្រិះរិះក្នុងកាម រមែងកើតឡើង ព្រោះអាស្រ័យកាមសញ្ញា ដោយអំណាចសម្បយោគ ឬដោយអំណាចឧបនិស្សយប្បច្ច័យ ។ អត្ថក្នុង បទទាំងពួង ក៏គប្បីជ្រាបដោយន័យនេះឯង ។ បទថា តីហិ ឋានេហិ ប្រែថា ដោយហេតុ ៣ យ៉ាង ។ បទថា មិច្ឆាបដិបជ្ជតិ សេចក្តីថា