គិញ្ជកាវសថសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទ ដែលធ្វើដោយឥដ្ឋ ក្នុងស្រុករបស់ព្រះញាតិ ( ទាំងពីរពួក ) ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សញ្ញា ទិដ្ឋិ វិតក្ក កើតឡើង ព្រោះអាស្រ័យធាតុ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះ កច្ចានៈមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ទិដ្ឋិ គឺសេចក្តីយល់ឃើញណា ក្នុងបុគ្គលមិនមែនជាសម្មាសម្ពុទ្ធថា ជាសម្មាសម្ពុទ្ធ បពិត្រព្រះអង្គដ៏ចម្រើន ចុះទិដ្ឋិនេះ ប្រាកដឡើង ព្រោះ អាស្រ័យអ្វី ។ ម្នាលកច្ចានៈ ធាតុដែលធំនុ៎ះ គឺអវិជ្ជាធាតុ ។ ម្នាលកច្ចានៈ សញ្ញាដ៏ថោកទាប ទិដ្ឋិដ៏ថោកទាប វិតក្កដ៏ថោកទាប ចេតនាដ៏ថោកទាប សេចក្តី ប្រាថ្នាដ៏ថោកទាប សេចក្តីតាំងចិត្តដ៏ថោកទាប បុគ្គលដ៏ថោកទាប វាចាដ៏ថោក ទាប កើតឡើង ព្រោះអាស្រ័យធាតុដ៏ថោកទាប តថាគតពោលថា បុគ្គល នោះ តែងប្រាប់ សម្តែង ត្រដាង តម្កល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវ អំពើដ៏ថោកទាប កំណើតរបស់បុគ្គលនោះ ក៏ថោកទាបដែរ ។ ម្នាលកច្ចានៈ សញ្ញាជាកណ្តាល ទិដ្ឋិជាកណ្តាល វិតក្កជាកណ្តាល ចេតនាជាកណ្តាល សេចក្តីប្រាថ្នាជាកណ្តាល សេចក្តីតាំងចិត្តជាកណ្តាល បុគ្គលជាកណ្តាល វាចាជាកណ្តាល កើតឡើង ព្រោះអាស្រ័យធាតុជាកណ្តាល តថាគតពោល ថា បុគ្គលនោះ រមែងប្រាប់ សម្តែង ត្រដាង តម្កល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើជាកណ្តាល កំណើតរបស់បុគ្គលនោះ ក៏ជាកណ្តាលដែរ ។ ម្នាលកច្ចានៈ សញ្ញាដ៏ឧ