អដ្ឋកថា គិញ្ជកាវសថសូត្រទី ៣

ក្បាលទី 21 · ទំព័រ 46

គប្បីជ្រាបវិនិច្ឆ័យក្នុងគិញ្ជកាវសថសូត្រទី ៣ ដូចតទៅនេះ បទថា ធាតុំ ភិក្ខវេ លោកសម្តែងថា ធាតុ គឺអធ្យាស្រ័យចាប់ផ្តើមអំពី នេះ ។ បទថា ឧប្បជ្ជតិ សញ្ញា សេចក្តីថា សញ្ញា រមែងកើតឡើង ទិដ្ឋិ រមែងកើតឡើង វិតក្ករមែងកើតឡើង ព្រោះអាស្រ័យអធ្យាស្រ័យ ។ ក្នុងទីនេះ ព្រះមានព្រះភាគ ទ្រង់បញ្ចប់ទេសនាដោយពាក្យមានប្រមាណបុណ្ណេះ ដើម្បីឲ្យឱកាសដល់កច្ចានៈនោះ ដោយព្រះតម្រិះថា កច្ចានៈនឹងសួរបញ្ញា ដូច្នេះ ។