ចង្កមសូត្រទី ៥
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិត ក្រុងរាជគ្រឹះ ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្រ្កមក្នុង ទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លាន មានអាយុ កំពុងចង្រ្កមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយ ច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្រ្កមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្រ្កមក្នុងទីជិត ព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមាន អាយុ កំពុងចង្រ្កមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើន រូប ព្រះឧបាលិមានអាយុ កំពុងចង្រ្កមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹង ភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្រ្កមក្នុងទីជិតព្រះមាន ព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្តកំពុងចង្រ្កមក្នុងទីជិតព្រះមាន ព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ ។