អដ្ឋកថា ចង្កមសូត្រទី ៥

ក្បាលទី 21 · ទំព័រ 53

គប្បីជ្រាបវិនិច្ឆ័យក្នុងចង្កមសូត្រទី ៥ ដូច្នេះ បទថា បស្សថ នោ ប្រែថា អ្នកឃើញ ឬមិនឃើញ ។ បទថា សព្វេ ខោ ឯតេ សេចក្តីថា ព្រះមានព្រះភាគទ្រង់តាំងព្រះសារីបុត្រក្នុងឯតទគ្គៈ ក្នុងបណ្តាភិក្ខុដែលមាន បញ្ញាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាសាវ័ករបស់តថាគត អ្នកមាន បញ្ញាច្រើន គឺសារីបុត្រ ជាកំពូល ។