សគាថាសូត្រទី ៦

ក្បាលទី 21 · ទំព័រ 35

សម្គាល់ក្នុងព្យាបាទ ) កើតឡើង ព្រោះអាស្រ័យព្យាបាទធាតុ ព្យាបាទសង្កប្ប ( សេចក្តីត្រិះរិះក្នុងការព្យាបាទ ) … ព្យាបាទច្ឆន្ទៈ ( សេចក្តីប្រាថ្នា ក្នុងការព្យាបាទ ) … ព្យាបាទបរិឡាហៈ ( សេចក្តីក្រហល់ក្រហាយព្រោះ ការព្យាបាទ ) … ព្យាបាទបរិយេសនា ( ការស្វែងរកព្យាបាទ ) ។ ម្នាល ភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង កាលស្វែងរកនូវព្យាបាទបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។ ម្នាលភិក្ខុ ទាំងឡាយ វិហឹសាសញ្ញា ( សេចក្តីសម្គាល់ក្នុងការបៀតបៀន ) កើតឡើង ព្រោះអាស្រ័យវិហឹសាធាតុ វិហឹសាសង្កប្ប ( សេចក្តីត្រិះរិះ ក្នុងការបេតោ បៀន ) … វិហឹសាឆន្ទៈ ( សេចក្តីប្រាថ្នាក្នុងការបៀតបៀន ) … វិហឹសាបរិឡាហៈ ( សេចក្តីក្រហល់ក្រហាយព្រោះការបៀតបៀន ) … វិហឹសាបរិយេសនា ( ការស្វែងរកនូវការបៀតបៀន ) ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុស ដោយ ឋានទាំង ៣ គឺ កាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើង កំពុងឆេះ ទៅក្នុងព្រៃស្មៅដ៏ស្ងួត បើបុរសនោះមិនលត់ភ្លើងនោះ ឲ្យរលត់ ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ឲ្យឆាប់ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យនៅដោយស្មៅ និងឈើ មុខជាដល់នូវសេចក្តី មិនចម្រើន និងការវិនាស ដោយប្រការដូច្នេះឯង មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនលះបង់ មិនបន្ទោបង់