អហិរិកមូលកសូត្រទី ៩

ក្បាលទី 21 · ទំព័រ 46

បទថា អសម្មាសម្ពុទ្ធេសុ បានដល់ គ្រូទាំង ៦ ។ បទថា សម្មាសម្ពុទ្ធា សេចក្តីថា តថាគតជាសម្មាសម្ពុទ្ធ តថាគតជាសម្មាសម្ពុទ្ធ ។ បទថា កឹ បដិច្ច បញ្ញាយតិ ព្រះកច្ចានៈសួរទិដ្ឋិដែលកើតឡើងដល់គ្រូទាំងឡាយថា កាលធម៌អ្វីមិនមាន ទើបទិដ្ឋិមិនមាន សួរទិដ្ឋិរបស់សាវ័កតិរ្ថិយ ដែលកើតឡើងយ៉ាងនេះថា ព្រះសម្មាសម្ពុទ្ធទាំងនោះ ក្នុងបុគ្គលដែលមិនមែន ព្រះសម្មាសម្ពុទ្ធ ។ ឥឡូវនេះ ព្រោះសាវ័កតិរ្ថិយទាំងនោះមានទិដ្ឋិ ព្រោះអាស្រ័យធាតុ គឺ អវិជ្ជា ឯធាតុធំ ឈ្មោះថា អវិជ្ជាធាតុ ដូច្នោះ កាលព្រះមានព្រះភាគអាស្រ័យ ធាតុធំ ទ្រង់សម្តែងការកើតឡើងនៃទិដ្ឋិនោះ ទើបត្រាស់ព្រះតម្រាស់ថា មហតី ខោ ឯសា ជាដើម ។