អដ្ឋកថា អហិរិកមូលកសូត្រទី ៩

ក្បាលទី 21 · ទំព័រ 65

បុគ្គល មិនមានឱត្តប្បៈ គឺមិនខ្លាចចំពោះបាប ក៏ជាអ្នកដូចគ្នានឹងបុគ្គលដែលមិនមាន ឱត្តប្បៈ ។ បុគ្គលមានសុតៈតិច គឺវៀរចាកសុតៈ ក៏ដូចគ្នានឹងបុគ្គលដែល មានសុតៈតិច ។ បុគ្គលខ្ជិលច្រអូស គឺបុគ្គលមិនឧស្សាហ៍ ក៏ដូចគ្នានឹង បុគ្គលដែលខ្ជិលច្រអូស ។ បុគ្គលមិនមានស្មារតី ដូចគ្នានឹងក្អែករក្សាអាហារ និងឆ្កែចចករក្សាសាច់ ដូចគ្នាតែមួយនឹងបុគ្គលមិនមានស្មារតី ។