អដ្ឋកថា អនោត្តប្បមូលកសូត្រទី ១០
ក្បាលទី 21 · ទំព័រ 65
បុគ្គលមាន បញ្ញាថោកថយ គឺឈ្មោះថា អស់បញ្ញា ព្រោះមិនមានបញ្ញាដែលកំណត់ខន្ធ ជាដើម ក៏ដូចគ្នានឹងបុគ្គលមានបញ្ញាថោកថយ ។ បុគ្គលដល់ព្រមដោយសទ្ធា គឺបុគ្គលខ្វល់ខ្វាយក្នុងកិច្ច មានការថ្វាយបង្គំចេតិយជាដើម ក៏ដូចគ្នានឹងបុគ្គល មានសទ្ធា ។ បុគ្គលមានហិរិ គឺបុគ្គលមានការខ្មាស ក៏ដូចគ្នានឹងបុគ្គលមាន ហិរិ ។ បុគ្គលមានឱត្តប្បៈ គឺខ្លាចបាប ក៏ដូចគ្នានឹងបុគ្គលមានឱត្តប្បៈ ។ បុគ្គលមានសុតៈច្រើន គឺទ្រទ្រង់សុតៈ ទ្រទ្រង់អាគម រក្សាបែបផែន រក្សា វង្ស ក៏ដូចគ្នានឹងបុគ្គលដែលមានសុតៈច្រើន បុគ្គលប្រារព្ធសេចក្តីព្យាយាម គឺមានសេចក្តីព្យាយាមបរិបូណ៌ ក៏ដូចគ្នានឹងបុគ្គលប្រារព្ធសេចក្តីព្យាយាម ។