អដ្ឋកថា អប្បស្សុតមូលកសូត្រទី ១១
ក្បាលទី 21 · ទំព័រ 75
ទុតិយអស្សទ្ធមូលកសូត្រទី ៨ ជាដើម សូត្រទី ៨ ជាដើម ព្រះមានព្រះភាគទ្រង់សម្តែងសរុបធម៌ មានអស្សទ្ធា ជាដើមនោះ ដោយអំណាចធម៌ ៣ យ៉ាង ។ ក្នុងបណ្តាសូត្រទាំងនោះ សូត្រទី ៨ ទ្រង់ត្រាស់ធម៌ មានអស្សទ្ធាជា មូលជាដើម ៥ ដង ក្នុងម្តងមាន ៣ យ៉ាង ដោយអំណាចចំណែកខ្មៅ និង ចំណែកស ។