អដ្ឋកថា កុសីតមូលកសូត្រទី ១២

ក្បាលទី 21 · ទំព័រ 75

សូត្រទី ៩ ទ្រង់ត្រាស់ធម៌ មានអហិរិកៈជាមូល ៤ ដង មួយម្តងៗ មានធម៌ ៣ យ៉ាង ។ សូត្រទី ១០ ទ្រង់ត្រាស់ធម៌ មានអនោត្តប្បៈជាមូល ៣ ដង មួយដងៗ មានធម៌ ៣ យ៉ាង ។ សូត្រទី ១១ ទ្រង់ត្រាស់ធម៌ មានអប្បសុតៈជាមូល ២ ដង មួយម្តងៗ មានធម៌ ៣ យ៉ាង ។ សូត្រទី ១២ ត្រាស់ធម៌ មានកុសីតៈ គឺការខ្ជិលច្រអូសជាមូលតែម្តង មានធម៌ ៣ យ៉ាង ដោយប្រការដូច្នេះ ។ ក្នុងសូត្រទាំង ៥ ទើបមានធម៌ ៣ យ៉ាង រួមជា ១៥ យ៉ាង ។ អាចារ្យពួកខ្លះពោលថា ធម៌ ១៥ យ៉ាងនេះ គឺព្រះសូត្រក៏មាន ។ នេះ ឈ្មោះថា តិកបេយ្យាល ។ អដ្ឋកថាទុតិយអស្សទ្ធមូលកសូត្រទី ៨ ជាដើមចប់ ។