អសមាហិតសូត្រទី ១
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមិន មានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិន មានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹង ពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វមិនបានតាំងចិត្តនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនបានតាំងចិត្តនឹង ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹង ពួកសត្វគ្មានប្រាជ្ញា ។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន សទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្ត ខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន សេចក្តីខ្លាចបាប ពួកសត្វមានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន ចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា ។