អដ្ឋកថា អសមាហិតសូត្រទី ១
ក្បាលទី 21 · ទំព័រ 77
ក្នុងសូត្រដទៃ ក្រៅអំពីវគ្គទី ២ អសមាហិតសូត្រទី ១ ទ្រង់ត្រាស់ ដោយអំណាចនៃធម៌ មានអស្សទ្ធាជាដើម ៥ យ៉ាង ។ ទូស្សីលសូត្រទី ២ ក៏ត្រាស់ដូច្នោះ ។ តែក្នុងអសមាហិតសូត្រទី ១ ទ្រង់ត្រាស់អសមាហិតបទ ជាបទទី ៤ ។ ក្នុងទូស្សីលសូត្រទី ២ ទ្រង់ត្រាស់ទុស្សីលបទជាបទទី ៤ ។ កាលព្រះអង្គត្រាស់យ៉ាងនេះ ជាការត្រាស់តាមអធ្យាស្រ័យរបស់បុគ្គលដែល នឹងត្រាស់ដឹង ។ បទថា អសមាហិតា ក្នុងសូត្រទី ១ នេះ សេចក្តីថា វៀរចាក ឧបចារសមាធិ និងអប្បនាសមាធិ ។ បទថា ទុស្សីលា ប្រែថា មិន មានសីល ។ សូត្រទី ៣ ទ្រង់ត្រាស់ដោយអំណាចអធ្យាស្រ័យរបស់បុគ្គល ដែលនឹងត្រាស់ដឹង ។ សូត្រទី ៤ ទ្រង់ត្រាស់ដោយអំណាចកម្មបថ ៧ ។ សូត្រទី ៥ ត្រាស់ដោយអំណាចកម្មបថ ១០ ។