ទុស្សីលសូត្រទី ២
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកស ត្វមិនមានសទ្ធា ពួកសត្វមិនមានសេចក្តីខ្មាសបាប ត្រូវគ្នា សមគ្នា នឹង ពួកសត្វមិនមានសេចក្តីខ្មាសបាប ពួកសត្វមិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីខ្លាចបាប ពួកសត្វទ្រុស្តសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វទ្រុស្តសីល ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹង ពួកសត្វគ្មានប្រាជ្ញា ។ ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន សទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តខ្មាស បាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តី ខ្លាចបាប ពួកសត្វមានសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសីល ពួកស ត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា ។