បញ្ចសិក្ខាបទសូត្រទី ៣

ក្បាលទី 21 · ទំព័រ 79

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់ សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុសក្នុងកាម ទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពួកស ត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វដែលប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺ សុរា និងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលប្រកបដោយហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ។ ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកស ត្វដែលវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការលួចទ្រព្យគេ ពួកសត្វ វៀរចាកការ ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ពួកសត្វវៀរចាកការនិយាយកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយកុហក ពួកសត្វវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរ