អដ្ឋកថា បញ្ចសិក្ខាបទសូត្រទី ៣

ក្បាលទី 21 · ទំព័រ 81

គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ក្នុងសូត្រនោះ បទថា សុរាមេរយមជ្ជប្បមាទដ្ឋាយិនោ សេចក្តីថា មនុស្សទាំងឡាយផឹកទឹក ស្រវឹង គឺសុរា និងមេរ័យដោយចេតនា ក្នុងសេចក្តីប្រមាទណា ចេតនានោះ ហៅថា ការប្រមាទ ព្រោះការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ មនុស្សពួក ណាតាំងនៅក្នុងសេចក្តីប្រមាទនោះ ព្រោះហេតុនោះ មនុស្សទាំងនោះតាំងនៅក្នុង ការ ប្រមាទព្រោះការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ នេះជាអធិប្បាយ នៃបទ មិនទួទៅក្នុងសូត្រនេះជាបឋម ។