សត្តកម្មបថសូត្រទី ៤

ក្បាលទី 21 · ទំព័រ 82

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹង ពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកស ត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវ គ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យ ទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយ ពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលនិយាយ ពាក្យរោយរាយឥតប្រយោជន៍ ។ ពួកសត្វវៀរចាកការសម្លាប់សត្វ … វៀរចាកការលួចទ្រព្យ គេ … វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ … វៀរចាកការនិយាយ ពាក្យកុហក … វៀរចាកការនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកស ត្វដែលវៀរចាកការនិយាយពាក្យញុះញង់ ពួកសត្វដែលវៀរចាកការនិយាយ ពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យ ទ្រគោះ ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ។