ទសកម្មបថសូត្រទី ៥
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកស ត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ … ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ … និយាយពាក្យកុហក … និយាយពាក្យញុះញង់ … និយាយពាក្យ ទ្រគោះ … និយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកស ត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តព្យាបាទ ពួកសត្វជាមិច្ឆាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាមិច្ឆាទិដ្ឋិ ។ ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកស ត្វវៀរចាកការសម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ … វៀរចាក ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ … វៀរចាកការនិយាយពាក្យកុហក … វៀរចាកការនិយាយពាក្យញុះញង់ … វៀរចាកការនិយាយពាក្យទ្រគោះ … ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ ពួកសត្វមិន មានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភ ច្រើន ពួកសត្វ មានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តមិន ព្យាបាទ ពួកសត្វជាសម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាសម្មាទិដ្ឋិ ។