អដ្ឋកថា ទសកម្មបថសូត្រទី ៥

ក្បាលទី 21 · ទំព័រ 85

[ ៦៥-៦៦ ] គប្បីជ្រាបវិនិច្ឆ័យក្នុងទសកម្មបថសូត្រទី ៥ ដូច្នេះ ឈ្មោះថា បណាតិបតិនោ ព្រោះអត្ថថា ធ្វើសត្វមានជីវិតឲ្យធ្លាក់កន្លងទៅ អធិប្បាយថា ពួកអ្នកសម្លាប់សត្វមានជីវិត ។ ឈ្មោះថា អទិន្នាទាយិនោ ព្រោះអ្ថតថា កាន់យករបស់ដែលគេមិនបានឲ្យ អធិប្បាយថា លួចទ្រព្យអ្នកដទៃ ។ ឈ្មោះថា កាមេសុមិច្ឆាចារិនោ ព្រោះអត្ថថា ប្រព្រឹត្តខុសក្នុង វត្ថុកាម ដោយកិលេសកាម ។ ឈ្មោះថា មុសាវាទិនោ ព្រោះអត្ថថា និយាយកុហក អធិប្បាយថា ពោលវាចាកុហក ឡេះឡោះ កាត់នូវប្រយោជន៍ អ្នកដទៃ ។ ឈ្មោះថា បិសុណាវាចា ព្រោះអត្ថថា មានវាចាញុះញង់ ។ ឈ្មោះថា ផរុសវាចា ព្រោះអត្ថថា មានវាចាកាត់បង់នូវពាក្យស្រឡាញ់ ។ ឈ្មោះថា សម្ផប្បលាបិនោ ព្រោះអត្ថថា ពោលពាក្យរោយរាយ ឥត ប្រយោជន៍ ។ ឈ្មោះថា អភិជ្ឈាលុនោ ព្រោះអត្ថថា សម្លឹងរំពៃ អធិប្បាយ ថា ជាអ្នកមានប្រក្រតីចង់បានក្នុងភណ្ឌៈរបស់អ្នកដទៃ ។ ឈ្មោះថា ព្យាបន្នចិត្តា ព្រោះអត្ថថា មានចិត្តព្យាបាទ គឺប្រទូស្ត ។ ឈ្មោះថា មិច្ឆាទិដ្ឋិកា ព្រោះអត្ថថា មានការយល់ខុស គឺលាមក អ្នកប្រាជ្ញតិះដៀល អធិប្បាយថា ប្រកបដោយទិដ្ឋិ ដែលមិននាំឲ្យផុតចាកទុក្ខ ទាក់ទងដោយកម្មបថ គឺទាក់ទង ដោយការឃើញខុស មានវត្ថុជាដើមថា ទានដែលឲ្យហើយមិនមានផល ។ ឈ្មោះថា សម្មាទិដ្ឋិកា ព្រោះអត្ថថា មានការឃើញប្រពៃ គឺស្អាត អ្នក ប្រាជសរសើរ អធិប្បាយថា ប្រកបដោយមគ្គទិដ្ឋិ ទាក់ទងដោយកម្មបថ ទាក់ទងដោយការឃើញប្រពៃថា សត្វមានកម្មជារបស់ខ្លួន និងទាន ដែលឲ្យ