រឿងឧបាសកនៅជិតភ្ថំឧត្តរវឌ្ឍមាន
ឡើងដល់ឧបាសកក្បែរភ្នំឧត្តរវឌ្ឍមាន ដូច្នោះ ។ រឿង ឧបសកនៅជិតភ្នំឧត្តរវឌ្ឍមាន បានឮថា ឧបាសកនោះ ទទួលសិក្ខាបទក្នុងសម្នាក់របស់ព្រះបិង្គល ពុទ្ធរក្ខិតត្ថេរ នៅក្នុងអម្ពរិយវិហារហើយភ្ជួរស្រែ ។ គ្រានោះ គោរបស់គាត់ បាត់ទៅ ។ កាលគាត់ស្វែងរកគោ បានឡើងទៅកាន់ភ្នំឈ្មោះឧត្តរវឌ្ឍមាន នោះ ។ ពស់ធំលើភ្នំនោះបានរួតគាត់ ។ គាត់គិតថា នឹងកាត់ក្បាលដោយ កាំបិតដ៏មុតនេះ គិតទៀតថា ការដែលអញទទួលសិក្ខាបទក្នុងសម្នាក់របស់ គ្រូដ៏គួរសរសើរហើយ គប្បីទម្លាយបង់ មិនសមគួរដល់អញឡើយ ។ កាល គិតយ៉ាងនេះរហូតដល់ ៣ ដង សម្រេចចិត្តថា អញលះបង់ជីវិត នឹងមិន ព្រមលះបង់សិក្ខាបទ ហើយបោះកាំបិតព្រាធំដ៏មុត ដែលស្ពាយនៅលើស្មា ចោលទៅក្នុងព្រៃ ពស់ធំបានរលាខ្លួនចេញទៅភ្លាមៗ នោះដូចគ្នា ។ សូម្បីការគិតថា អញនឹងសម្លាប់សត្វដូច្នេះ រមែងមិនកើតឡើងដល់ព្រះអរិយ បុគ្គលទាំងឡាយ ចាប់តាំងអំពីការកើតឡើងនៃវិរតិណា វិរតិនោះ សម្បយុត្តដោយអរិយមគ្គ គប្បីជ្រាបថា ជាសមុច្ឆេទវិរតិ ។ គប្បីជ្រាបវិនិច្ឆ័យនៃកុសលកម្មបថទាំងនេះ ដោយអាការ ៥ គឺដោយ ធម៌ ដោយកោដ្ឋាស ដោយអារម្មណ៍ ដោយវេទនា ដោយមូល ដូចអកុសល ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា ធម្មតោ សេចក្តីថា ចេតនា ៧ ក្តី វិរតិក្តី រមែងគួរតាមលំដាប់ក្នុងកុសលកម្មបថទាំងនោះ ។ ឯធម៌ ៣ ក្នុងទីបំផុត សម្បយុត្តដោយចេតនា ដូច្នេះ ។ បទថា កោដ្ឋាសតោ សេចក្តីថា ចេតនា ៧ តាមលំដាប់ ជាកម្មបថបុណ្ណោះ មិនជាមូល ។ ធម៌ ៣ ក្នុងទីបំផុត ជាកម្ម បថផង ជាមូលផង ។ ពិតហើយ អនភិជ្ឈា ជាអលោភៈ ដល់នូវភាពជា មូល ជាកុសលមូល ។ អព្យាបាទ ជាអទោសៈ ដល់នូវភាពជាមូល ជា កុសលមូល សម្មាទិដ្ឋិ ជាអមោហៈ ដល់នូវភាពជាមូល ជាកុសលមូល ។