អដ្ឋង្គិកសូត្រទី ៦
ក្បាលទី 21 · ទំព័រ 101
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ ដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស … មានវាចាខុស … មាន ការងារខុស … មានការចិញ្ចឹមជីវិតខុស … មានព្យាយាមខុស … មានសតិ ខុស … មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានសមាធិខុស ។ ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ … មានវាចាត្រូវ … មានការងារត្រូវ … មាន ការចិញ្ចឹមជីវិតត្រូវ … មានព្យាយាមត្រូវ … មានសតិត្រូវ … ពួកសត្វមាន សមាធិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិត្រូវ ។