ទសង្គសូត្រទី ៧
ក្បាលទី 21 · ទំព័រ 102
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ មានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស … មានវាចាខុស … មានការងារ ខុស … មានការចិញ្ចឹមជីវិតខុស … មានព្យាយាមខុស … មានសតិខុស … ពួកសត្វមានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិខុស ពួកស ត្វមានញាណខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណខុស ពួកសត្វ មានវិមុត្តិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិខុស ។