អដ្ឋកថា ទសង្គសូត្រទី ៧

ក្បាលទី 21 · ទំព័រ 102

ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិ ត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ … មានវាចាត្រូវ … មានការងារត្រូវ … មានការចិញ្ចឹមជីវិតត្រូវ … មានព្យាយាមត្រូវ … មានសតិត្រូវ … មាន សមាធិត្រូវ … ពួកសត្វមានញាណត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន ញាណត្រូវ ពួកសត្វមានវិមុត្តិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិ ត្រូវ ។ សូត្រទី ៧ ចប់ ( អតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីធ្វើសព្វអន្លើផងចុះ ) ។ ឧទ្ទាននៃសូត្រទាំង ៧ គឺ ការមិនបានតាំងចិត្តឲ្យនឹង ការទ្រុស្តសីល សិក្ខាបទ ៥ កម្មបថ ៧ លោកបានពោលហើយមួយអន្លើដោយកម្ម បថ ១០ សូត្រ ទី ៦ និយាយពីមគ្គប្រកបដោយ អង្គ ៨ លោកបានពោលហើយ មួយអន្លើដោយអង្គ ទាំង ១០ ក្នុងសូត្រ ទី ៧ ។