ចតុធាតុសូត្រទី ១
ក្បាលទី 21 · ទំព័រ 105
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ធាតុនេះមាន ៤ ។ ធាតុ ៤ តើដូចម្តេច ។ គឺ បឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន ៤ ប្រការនេះឯង ។