អដ្ឋកថា ចតុធាតុសូត្រទី ១
ក្បាលទី 21 · ទំព័រ 106
ចតុធាតុ គប្បីជ្រាបវិនិច្ឆ័យក្នុងចតុធាតុសូត្រទី ១ នៃចតុត្ថវគ្គទី ៤ ដូចតទៅថា ធាតុជាទីតាំង ឈ្មោះថា បឋវីធាតុ ធាតុដែលសើម ឈ្មោះថា អាបោធាតុ ។ ធាតុដែលឲ្យរលួយ ឈ្មោះថា តេជោធាតុ ធាតុដែលតឹង ឈ្មោះថា វាយោធាតុ នេះជាសេចក្តីសង្ខេបក្នុងទីនេះ ឯសេចក្តីពិស្តារ គប្បី ជ្រាបធាតុទាំងនោះដោយអំណាចកោដ្ឋាស ២០ ជាដើម ។