បុព្វេសម្ពោធសូត្រទី ២

ក្បាលទី 21 · ទំព័រ 107

ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុនអំពីកាលត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះ ថា បឋវីធាតុ មានអានិសង្សដូចម្តេចហ្ន៎ មានទោសដូចម្តេច មានការរលាស់ ចេញដូចម្តេច អាបោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មាន ការរលាស់ចេញដូចម្តេច តេជោធាតុ មានអានិសង្សដូចម្តេច មានទោស ដូចម្តេច មានការរលាស់ចេញដូចម្តេច វាយោធាតុ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានសេចក្តីត្រិះរិះយ៉ាងនេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យបឋវីធាតុ នេះជាអានិសង្សនៃបឋវីធាតុ បឋវីធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់បឋវីធាតុ ការ បន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុង បឋវីធាតុ នេះជាការរលាស់ចោលនូវបឋវីធាតុ ។ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអាបោធាតុ … ព្រោះអាស្រ័យតេជោធាតុ … ព្រោះ អាស្រ័យវាយោធាតុ នេះជាអានិសង្សនៃវាយោធាតុ វាយោធាតុណា មិន ទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វាយោធាតុ ការ បន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវសេចក្តីត្រេកត្រអាលណា ក្នុងវាយោធាតុ នេះជាការរលាស់ចោលនូវវាយោធាតុ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិត នូវ អានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង ៤ នេះ ដរាបណា ម្នាលភិក្ខុ ទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកស ត្វ ព្រមទាំងសមណព្រាហ្មណ