អដ្ឋកថា បុព្វេសម្ពោធសូត្រទី ២

ក្បាលទី 21 · ទំព័រ 109

គប្បីជ្រាបវិនិច្ឆ័យក្នុងបុព្វេសម្ពោធសូត្រទី ២ ដូច្នេះ បទថា អយំ បឋវីធាតុយា អស្សាទោ សេចក្តីថា នេះជាការត្រេកអរ ដែល អាស្រ័យ បឋវីធាតុ ។ ការត្រេកអរនេះឲ្យទាញកាយឡើងទៅ លាតពោះ ចេញ ដូចជាពោលថា អ្នកទាំងឡាយ ចូរព្យាយាមសកម្រាមដៃរបស់ខ្ញុំចូលទៅ ក្នុងទីនោះចុះ ឬលាដៃហើយ ទើបពោលថា អ្នកទាំងឡាយចូរព្យាយាម បង្អោនកាយនេះចុះ ។ គប្បីជ្រាបការត្រេកអរ ដោយអំណាចនៃសុខសោមនស្សដែលប្រព្រឹត្តទៅយ៉ាងនេះ ។ ក្នុងបទជាដើមថា អនិច្ចា សេចក្តីថា ឈ្មោះថា មិនទៀងដោយអាការ ថា មានហើយត្រឡប់មិនមាន ឈ្មោះថា ជាទុក្ខ ដោយការបៀតបៀន ឈ្មោះថា មានការប្រែប្រួលជាធម្មតា ដោយអាការប្រាសចាកភាវៈនៃខ្លួន ។ បទថា អយំ បឋវី ធាតុយា អាទីនវោ សេចក្តីថា ឈ្មោះថា មិនទៀង ជាទុក្ខ មានការប្រែប្រួលទៅជាធម្មតា ដោយអាការណា អាការនេះ ជាទោស នៃបឋវីធាតុ ។ បទថា ឆន្ទរាគវិនយោ ឆន្ទរាគបហានំ សេចក្តីថា ឆន្ទរាគៈនៃបឋវីធាតុដែលបុគ្គលកម្ចាត់បាន និងលះបាន ព្រោះអាស្រ័យនិព្វាន ព្រោះដូច្នោះ ទើបនិព្វានជាគ្រឿងរលាស់ចេញនូវបឋវីធាតុនោះ ។ បទថា អយំ អបេធាតុយា អស្សាទោ សេចក្តីថា នេះជាការត្រេកអរ អាស្រ័យអាបោធាតុ ការត្រេកអរនេះ ដូចឃើញអ្នកដទៃដែលត្រូវអាបោធាតុ បៀតបៀន គប្បីជ្រាបដោយអំណាចនៃសុខសោមនស្សដែលប្រព្រឹត្តទៅយ៉ាង នេះថា ព្រោះហេតុអ្វី បុគ្គលនេះចេញ និងចូលទៅបន្ទោបង់បស្សាវៈ តាំង អំពីវេលានឹងដេក ។ កាលបុគ្គលនោះធ្វើការងារសូម្បីតិចតួច ញើសក៏មាន សូម្បីសំពត់រមែងមានអាការដែលគេគួរបិទបាំង ។ កាលពោលត្រឹមតែអនុមោទនា បុគ្គលក៏ត្រូវកាន់ផ្លិតស្លឹកត្នោត ។ តែអាត្មាអញដេកក្នុងវេលាល្ងាចក្រ ោកឡើងអំពីព្រលឹម សរីរៈរបស់អញដូចឆ្នាំងដែលពេញ សូម្បីញើស រ