អត្ថរបស់ពោធិសព្ទ

ក្បាលទី 21 · ទំព័រ 111

គ្រាន់តែពោលអនុមោទនា ខ្យល់រមែងចាក់ដោតសរីរៈ ។ ដៃ និងជើងរបស់ ពួកគេដែលដើរផ្លូវឆ្ងាយសូម្បីត្រឹមមួយគាវុត ក៏ចុករោយ ឈឺខ្នង ។ បុគ្គល នោះត្រូវខ្យល់ក្នុងផ្ទៃ ខ្យល់ក្នុងសរីរៈ ខ្យល់ក្នុងត្រចៀកជាដើមបៀតបៀនជានិច្ច នាំគ្នាផ្សំថ្នាំខ្យល់ មានប្រេង និងទឹកឃ្មុំជាដើមព្យាបាល ឯពួកអញ ធ្វើ ការងារធ្ងន់ខ្លះ ពោលធម៌អស់យាម ៣ នៃរាត្រីខ្លះ ដើរផ្លូវអស់ ១០ យោជន៍ ក្នុងមួយថ្ងៃខ្លះ សូម្បីតែចុករោយដៃជើង ឬឈឺខ្នងក៏មិនមាន ដូច្នេះ ។