អចរឹសូត្រទី ៣
ក្បាលទី 21 · ទំព័រ 114
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវ អានិសង្សនៃបឋវីធាតុ ក៏បានដឹងនូវអានិសង្សនៃបឋវីធាតុ អានិសង្សនៃបឋវីធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវទោសនៃបឋវីធាតុ ក៏បានដឹងនូវទោស របស់បឋវីធាតុ ទោសនៃបឋវីធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវការរលាស់ ចេញបឋវីធាតុ ក៏បានដឹងនូវការរលាស់ចេញបឋវីធាតុ ការរលាស់ ចេញបឋវីធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយដោយប្រាជ្ញា ។ ម្នាល ភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្ស នៃអាបោធាតុ ។ បេ ។ នៃតេជោធាតុ … នៃវាយោធាតុ ក៏បានដឹងនូវអានិសង្ស នៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា ។