អដ្ឋកថា អចរឹសូត្រទី ៣
ក្បាលទី 21 · ទំព័រ 114
ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវការរលាស់ ចេញបឋវីធាតុ ក៏បានដឹងនូវការរលាស់ចេញបឋវីធាតុ ការរលាស់ ចេញបឋវីធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយដោយប្រាជ្ញា ។ ម្នាល ភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្ស នៃអាបោធាតុ ។ បេ ។ នៃតេជោធាតុ … នៃវាយោធាតុ ក៏បានដឹងនូវអានិសង្ស នៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងបុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា ។