នោចេទំសូត្រទី ៤

ក្បាលទី 21 · ទំព័រ 117

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់បឋវីធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏មិនគួរត្រេកអរនឹងបឋវីធាតុនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្សរបស់បឋវីធាតុមាន បានជាពួកសត្វតែង ត្រេកអរចំពោះបឋវីធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់បឋវីធាតុ នេះមិនមានហើយ ពួកសត្វ ក៏មិនគួរនឿយណាយចាកបឋវីធាតុនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទោសរបស់បឋវីធាតុមាន បានជាពួកសត្វនឿយណាយ ចាកបឋវីធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញបឋវីធាតុ នេះ មិនមានហើយ ពួកសត្វក៏មិនគួររលាស់ចេញបឋវីធាតុនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញបឋវីធាតុមាន បានជាពួកសត្វ រលាស់ចេញបឋវីធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអាបោធាតុនេះ មិនមានហើយ … ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃតេជោធាតុនេះ មិន មានហើយ … ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃវាយោធាតុនេះ មិនមាន ហើយ ពួកសត្វ ក៏មិនគួរត្រេកអរចំពោះវាយោធាតុនេះឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះអានិសង្សនៃវាយោធាតុមាន បានជាពួកសត្វត្រេកអរចំពោះ វាយោធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើទោសនៃវាយោធាតុនេះមិនមានហើយ សត្វទាំងឡាយ ក៏មិនគួរនឿយណាយចាកវាយោធាតុនេះឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះទោសរបស់វាយោធាតុមាន បានជាសត្វទាំងឡាយនឿយណាយ ចាកវាយោធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញវាយោធាតុ