អដ្ឋកថា ឯកន្តទុក្ខសូត្រទី ៥
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តី ទុក្ខដោយដាច់ខាត ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុង បឋវីធាតុនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុ ត្រូវសេចក្តីសុខ ធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខមិនបានចូលមក លុកលុយ មានខ្លះដែរ បានជាពួកសត្វត្រេកអរ ក្នុងបឋវីធាតុ ។ ម្នាលភិក្ខុ ទាំងឡាយ បើអាបោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវ សេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខមិនបាន មកលុកលុយទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងវាយោធាតុឡើយ ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះវាយោធាតុ ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខ ចូលមកលុកលុយ ឯសេចក្តីទុក្ខមិនបានចូលមកលុកលុយ មានខ្លះដែរ បានជា ពួកសត្វត្រេកអរក្នុងវាយោធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីសុខ ដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខមិនបានចូលមកលុកលុយទេ ពួកសត្វក៏មិននឿយណាយ ចាក បឋវីធាតុនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុជាទុក្ខ ត្រូវសេចក្តី ទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខមិនបានចូល