អភិនន្ទសូត្រទី ៦
ក្បាលទី 21 · ទំព័រ 123
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា ឱបអរនូវសេចក្តីទុក្ខ ។ បុគ្គលណា ឱបអរនូវសេចក្តី ទុក្ខ តថាគតពោលថា បុគ្គលនោះ មិនរួចចាកសេចក្តីទុក្ខឡើយ ។ បុគ្គល ណា ឱបអរនូវអាបោធាតុ … បុគ្គលណា ឱបអរនូវតេជោធាតុ … បុគ្គល ណា ឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា ឱបអរនូវសេចក្តីទុក្ខ ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគតពោលថា បុគ្គលនោះ មិនរួចចាក សេចក្តីទុក្ខឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា មិនឱបអរនូវសេចក្តីទុក្ខ ។ បុគ្គលណា មិនឱបអរនូវ សេចក្តីទុក្ខ តថាគតពោលថា បុគ្គលនោះរួចចាកសេចក្តីទុក្ខ ។ បុគ្គលណា មិនឱបអរនូវអាបោធាតុ … បុគ្គលណា មិនឱបអរនូវតេជោធាតុ … បុគ្គល ណា មិនឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា មិនឱបអរនូវសេចក្តីទុក្ខ ។