ឧប្បាទសូត្រទី ៧

ក្បាលទី 21 · ទំព័រ 73

ជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា ។ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយត្រ ូវគ្នា សមគ្នា ដោយធាតុ គឺពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹង ពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួក ជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥត បញ្ញា ។ ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធ ព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន មានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន មានបញ្ញា ។ សូត្រទី ១២ ចប់ ( អតីត អនាគត បច្ចុប្បន្ន បណ្ឌិតគប្បីធ្វើយ៉ាងនេះគ្រប់អន្លើ ) ។ ឧទ្ទាននៃសត្តធាតុវគ្គនោះ គឺ សម្តែងអំពីធាតុ ៧ យ៉ាង អំពីវិតក្កប្រកបដោយហេតុ ទើប កើតឡើង អំពីព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប ្រាសាទធ្វើដោយឥដ្ឋ អំពីពួកសត្វ មានអធ្យាស្រ័យថោកទាប អំពីការចង្រ្កម អំពីសូត្រទីប្រាំមួយ ព្រមទាំងគាថា សូត្រទី ប្រាំពីរ អំពីជន ៥ ពួក មានជនមិនមានសទ្ធាជាមូល អំពីជន ៤ ពួក មានជនមិនមានសេចក្តីខ្មាសបាបជាមូល អំពីជន ៣ ពួក មានជនមិនមាន សេចក្តី ខ្លាចបាបជាមូល អំពីជន ២ ពួក ជាអ្នកមិនចេះដឹង អំពីជន ១ ពួក ជាអ្នកខ្ជិលច្រអូស រួបរួម បីប្រាំដង ត្រូវជា ១៥ ពួក មានមកហើយ ក្នុងព្រះសូត្រនេះ ។