អដ្ឋកថា ឧប្បាទសូត្រទី ៧

ក្បាលទី 21 · ទំព័រ 125

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ៤ ប្រការ ធាតុ ៤ តើអ្វីខ្លះ គឺបឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុទាំង ៤ នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថាជា សមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះមិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាព ឬ ប្រយោជន៍នៃព្រាហ្មណភាពទេ ។