សមណព្រាហ្មណសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានី មួយដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញ ផង នៃធាតុទាំង ៤ នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃ សមណភាពផង នូវប្រយោជន៍នៃព្រាហ្មណភាពផង ។ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះមាន ៤ ប្រការ ធាតុ ៤ តើអ្វីខ្លះ គឺបឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ តាមពិត នូវសេចក្តីកើត នូវសេចក្តីអស់ទៅ នូវអានិសង្ស នូវទោស និង ការរលាស់ចេញ នៃធាតុទាំង ៤ នេះ ( បណ្ឌិតគប្បីឲ្យពិស្តារ ) ដឹងច្បាស់ … ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ។ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់នូវបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ មិន ដឹងច្បាស់នូវសេចក្តីរលត់នៃបឋវីធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យ ដល់នូវសេចក្តីរលត់នៃបឋវីធាតុ ។ មិនដឹងច្បាស់នូវអាបោធាតុ ។ បេ ។ មិន ដឹងច្បាស់នូវតេជោធាតុ … មិនដឹងច្បាស់នូវវាយោធាតុ មិនដឹងច្បាស់នូវ សេចក្តីកើតឡើងនៃវាយោធាតុ មិនដឹងច្បាស់នូវសេចក្តីរលត់នៃវាយោធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃវា