តតិយសមណព្រាហ្មណសូត្រទី ១០
ក្បាលទី 21 · ទំព័រ 76
ពួកសត្វមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន សទ្ធា ពួកសត្វមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្ត ខ្មាសបាប ពួកសត្វមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន សេចក្តីខ្លាចបាប ពួកសត្វមានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វមាន ចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា ។