តិណកដ្ឋសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ។ បេ ។ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែល មានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិន ប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែក ឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ហើយប្រមូលទុកក្នុងទីជាមួយគ្នា លុះប្រមូល ទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏ធ្វើខ្នាច់ប្រវែង បួនធ្នាប់ៗ ហើយតម្កល់ទុកថា នេះទុកជាមាតារបស់អញ នេះទុកជាមាតានៃ មាតារបស់អញ ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយរបស់មាតានៃបុរស នោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុង ជម្ពូទ្វីបនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទី បំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជា ចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបានទទួលហើយ អស់កាលជាអង្វែង យ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង ។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិន ឆ្អន់ ក្នុងសង្ខារទាំងពួង ។