បឋវីសូត្រទី ២
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិន អាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅមិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសយកមហាប្រឹថពីនេះ មកសូន ជាគុលិកាឲ្យបុនៗ គ្រាប់ក្របៅ ហើយតម្កល់ទុកថា នេះជាបិតារបស់អញ នេះជាបិតានៃបិតារបស់អញ ។ ម្នាលភិក្ខុទាំងឡាយ បិតាទាំងឡាយ របស់ បិតានៃបុរសនោះ មិនអស់ឡើយ ឯមហាប្រឹថពីនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែល មានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិន ប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះ បានទទួលហើយ អស់កាលជាអង្វែងយ៉ាងនេះឯង ព្រៃ ខ្មោចក៏ចម្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរ នឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ។