អស្សុសូត្រទី ៣

ក្បាលទី 21 · ទំព័រ 136

ទ្រង់គង់នៅក្នុងក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិន អាចដឹងបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់ កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិនគាប់ចិត្ត ព្រាត់ប្រាសចាក របស់ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែកដែលហូរស្រក់ ហើយ នឹងទឹកក្នុងមហាសមុទ្រទាំង ៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែល ព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គ ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះ នឹងរបស់ដែលមិនគាប់ចិត្ត ប្រាសចាករបស់ដែលគាប់ចិត្ត ដោយកាល ជាអង្វែងនេះ ទឹកភ្នែកហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រ ទាំង ៤ មិនច្រើនជាងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសម្តែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយអន្ទោល ទៅ ត្រាច់រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹងរបស់ដែលមិន គាប់ចិត្ត ព្រាត់ប្រាសចាករបស់ដែលគាប់ចិត្តដោយកាលជាអង្វែងនេះ ទឹកភ្នែក ហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើន