ខីរសូត្រទី ៤
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិន អាចដឹងបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយ កាលជាអង្វែងនេះ បានផឹកនូវទឹកដោះនៃមាតា និងទឹកក្នុងមហាសមុទ្រទាំង ៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់ រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះមាតាច្រើនអនេក ឯទឹក ក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសម្តែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោល ទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះរបស់មាតា ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន សេចក្តី នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិន អាចដឹងបាន ។ បេ ។ អ្នកទាំងឡាយគួរជិនឆ្អន់ ។