អដ្ឋកថា ខីរសូត្រទី ៤
ក្បាលទី 21 · ទំព័រ 140
គប្បីជ្រាបវិនិច្ឆ័យក្នុងខីរសូត្រទី ៤ ដូចតទៅនេះ បទថា មាតុថញ្ញំ បានដល់ ទឹកដោះម្តាយដែលជាមនុស្ស មានឈ្មោះតែមួយ ។ ពិតហើយ ក្នុងវេលាសត្វទាំងនេះកើតក្នុងកំណើតជន្លេន និងស្រមោចក្រហម ជាដើម ក្នុងត្រី និងអណ្តើកជាដើម ឬក្នុងកំណើតបក្សី ទឹកដោះមិនមាន ឡើយ ។ ក្នុងវេលាកើតក្នុងកំណើតពពែ បសុសត្វ និងក្របីជាដើម ទឹកដោះ មាន ។ ក្នុងពួកមនុស្សទឹកដោះក៏មានដូចគ្នា ។ បណ្តាកាលទាំងនោះ ទឹកដោះដែលសត្វបៅ ក្នុងកាលដែលអ្នកកើតក្នុងគភ៌របស់ម្តាយឈ្មោះមួយ ថា តិស្សា បុណ្ណោះ ដោយមិនចាំបាច់រាប់ក្នុងកាលកាន់យកកំណើតក្នុងសត្វ មានពពែជាដើម និងក្នុងកាលកាន់យកកំណើតក្នុងគភ៌របស់មាតាដែលមាន ឈ្មោះផ្សេងគ្នាយ៉ាងនេះថា ទេវី សុមនា តិស្សា ក្នុងពួកមនុស្ស គប្បី ជ្រាបថា គង់ច្រើនជាងទឹកក្នុងមហាសមុទ្រទាំង ៤ ។