អដ្ឋកថា បព្វតសូត្រទី ៥ - ឧបមាដោយភ្នំថ្មតាន់ បុរសម្នាក់យក សំពត់កាសិកបោសភ្នំឲ្យរេច
ក្បាលទី 21 · ទំព័រ 142
គប្បីជ្រាបវិនិច្ឆ័យក្នុងបព្វតសូត្រទី ៥ ដូចតទៅនេះ បទថា សក្កា បន ភន្តេ សេចក្តីថា បានឮថា ភិក្ខុនោះគិតថា ព្រះសាស្តាត្រាស់ថា មិនមែនធ្វើបានងាយ នឹងកាត់ដូចម្តេចក៏មិនបាន តើអញអាចឲ្យព្រះអង្គធ្វើ ឧបមាបានដែរឬ ។ ព្រោះដូច្នោះ ទើបភិក្ខុនោះក្រាបទូលយ៉ាងនេះ ។ បទថា កាសិកេន សេចក្តីថា ដោយសំពត់សាច់ម៉ដ្ឋ ដែល សម្រេចដោយអំបោះ ដែលគេយកសំឡី ៣ ប្រភេទមកត្បាញរួមចូលគ្នា បុរសគប្បីបោះទៅប្រមាណបុនណា ដោយការធ្វើឲ្យរាបដោយសំពត់នោះ ។ គឺឲ្យសល់ប្រមាណបុនគ្រាប់ស្ពៃ ។