អដ្ឋកថា សាសបសូត្រទី ៦ - ឧបមាដោយ គ្រាប់ស្ពៃ ដែលបុរសយកចេញ

ក្បាលទី 21 · ទំព័រ 144

គប្បីជ្រាបវិនិច្ឆ័យក្នុងសាសបសូត្រទី ៦ ដូច្នេះ បទថា អាយសំ នគរំ បានដល់ នគរដែលព័ទ្ធដោយ កំពែងដែក ។ តែមិនគួរឃើញថា ខាងក្នុងដេរដាសដោយប្រាសាទមួយជាន់ជាដើមជាប់តគ្នាទៅឡើយ ។