អដ្ឋកថា សាវកសូត្រទី ៧
ក្បាលទី 21 · ទំព័រ 146
គប្បីជ្រាបវិនិច្ឆ័យក្នុងសាវកសូត្រទី ៧ ដូចតទៅនេះ បទថា អនុស្សរេយ្យុំ សេចក្តីថា សាវ័ក ៤ រូប គប្បីរពឫកថយក្រោយទៅបាន ៤ សែនកប្បយ៉ាងនេះថា កាលមួយរូបរពឫកថយក្រោយបានមួយសែនកប្ប មួយ រូបទៀតរពឫកថយក្រោយបានមួយសែនកប្ប មួយរូបទៀត ក៏រពឫកថយក្រោយ បានមួយសែនកប្ប អំពីទីលំនៅដែលលោកចូលអាស្រ័យនៅ ។