គង្គាសូត្រទី ៨
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រាហ្មណ៍ម្នាក់ បាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល គួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រាហ្មណ៍នោះអង្គុយក្នុងទីដ៏ សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតម ដ៏ចម្រើន កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនបុន្មាន ។ ម្នាល ព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា បុណ្ណេះកប្ប ឬថាបុណ្ណេះរយកប្បៈ ថាបុណ្ណេះពាន់កប្ប ឬថាបុណ្ណេះសែនកប្បបានឡើយ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះព្រះអង្គ អាចធ្វើពាក្យឧបមាបានឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើមតាំងពីស្ទឹង គង្គានេះកើតមានមក តែងហូរទៅកាន់មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ ណាដែលមានក្នុងចន្លោះនុ៎ះ គ្រាប់ខ្សាច់នោះមិនងាយនឹងរាប់ថា បុណ្ណេះគ្រាប់ ខ្សាច់ ឬថាបុណ្ណេះរយគ្រាប់ខ្សាច់ ថាបុណ្ណេះពាន់គ្រាប់ខ្សាច់ ឬថាបុណ្ណេះ សែនគ្រាប់ខ្សាច់ ។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅហើយ ច្រើន ជាងគ្រាប់ខ្សាច់នោះឯង កប្បនោះមិនងាយនឹងរាប់ថា បុណ្ណេះកប្ប ឬថាបុណ្ណេះ រយកប្បៈ ថាបុណ្ណេះពាន់កប្ប ឬថាបុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុ