អដ្ឋកថា គង្គាសូត្រទី ៨
បពិត្រព្រះគោតមដ៏ចម្រើន ចុះព្រះអង្គ អាចធ្វើពាក្យឧបមាបានឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើមតាំងពីស្ទឹង គង្គានេះកើតមានមក តែងហូរទៅកាន់មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ ណាដែលមានក្នុងចន្លោះនុ៎ះ គ្រាប់ខ្សាច់នោះមិនងាយនឹងរាប់ថា បុណ្ណេះគ្រាប់ ខ្សាច់ ឬថាបុណ្ណេះរយគ្រាប់ខ្សាច់ ថាបុណ្ណេះពាន់គ្រាប់ខ្សាច់ ឬថាបុណ្ណេះ សែនគ្រាប់ខ្សាច់ ។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅហើយ ច្រើន ជាងគ្រាប់ខ្សាច់នោះឯង កប្បនោះមិនងាយនឹងរាប់ថា បុណ្ណេះកប្ប ឬថាបុណ្ណេះ រយកប្បៈ ថាបុណ្ណេះពាន់កប្ប ឬថាបុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុ អ្វី ម្នាលព្រាហ្មណ៍ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជា ចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងនោះទទួលរងហើយ អស់ កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង ។ ម្នាលព្រាហ្មណ៍ ហេតុ នេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារ ទាំងពួង ។ កាលបើព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ នោះ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះតទៅ ។